Thursday, July 9, 2015


          ការតភ្ជាប់តាមរយៈ Bus Topology គឺគេប្រើខ្សែមេតែមួយប៉ុណ្ណោះ ដោយគេប្រើជាមួយ
Terminator ហើយវាផ្តល់រេស៊ីស្តង់អគ្គសនីនៅខាងចុងបន្ទាត់បញ្ជូនពត៌មាន។

គុណសម្បត្តិ និង គុណវិបត្តិរបស់ Bus Topology
    គុណសម្បត្តិ
-          ងាយស្រួលក្នុងការដំទ្បើង Computer or Peripherals
-          ប្រវែងសខ្សែតិចជាង Star Topology
-          ចំណាយលុយតិចនិងដំណើរការបានល្អសំរាប់ប្រព័ន្ឋNetworkខ្នាតតូច។
    គុណវិបត្តិ
-          ប្រសិនបើមានខ្សែNetworkណាមួយមានបញ្ហារាល់បណ្តាញកុំទ្យូទ័រទាំង    អស់មិនដំណើរការទេ
-          ពិបាករកមូលហេតុនៅពេលNetwork មានបញ្ហា
-   ការបញ្ជូនពត៌មានឬទិន្នន័យមានល្បឿនយឺតដោយសារប្រើ  ខ្សែNetworkតែមួយ។
          Network Topology គឺជាការតភ្ជាប់ Computer និង​ឧបករណ៍អោយមានទំនាក់ទំនងគ្នាតាមមធ្យោបាយងាយៗ ដោយគិតពីចម្ងាយ និងប្រព័ន្ធសុវត្តិភាព។
            Topology ចែកចេញជា២ប្រភេទ គឺៈ
-       Physical Topology
-       Logical Topology
Ø  Physical Topology: គឺសំដៅទៅលើ Hardware Configuration Cable, Computer, NIC, Printer, Switch, Router and Peripherals ផ្សេងៗទៀត។ Physical Topology មិនអាចច្រឡំជាមួយ Logical Topology ដែល Method ប្រើបញ្ជូនពត៌មានរវាង Workstation 
Ø  Logical Topology: គឺសំដៅទៅលើ Software ដូចជា (Share, Assign IP, Set pc name, ping, workstation…)

Tuesday, July 7, 2015

          Server Base Network (Client Server Network) គឺជា Network មួយប្រភេទដែលរាល់បណ្ដាComputerទាំងអស់ ត្រូវបានតភ្ជាប់ដោយមាន Computerមួយដែលជាអ្នកធ្វើការ គ្រប់គ្រងហៅថា Server ហើយ Computerផ្សេងទៀតដែលភ្ជាប់មកកាន់ Server ហៅថាClient។ ការប្រើប្រាស់ប្រព័ន្ធ Computer Network ប្រភេទនេះគឺមានសុវត្ថិភាពខ្ពស់ (High Security) ទាំងការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងលើ Users
§  Server គឺជាម៉ាស៊ីនមេ មួយដែលមានមុខងារទទួលរឺឆ្លើយតបតាមតំរូវការរបស់ Client នៅពេលមាន Request for Client
§ Client គឺជាកូនម៉ាស៊ីនដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ Server ​​​​​វាអាចធ្វើការ Request Resource ផ្សេងៗទៅតាមតំរូវការនៃ Server

v  គុណសម្បតិ្តរបស់ Client Server Network
- គ្រប់ Resource និង Data Security ត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនServer។ មានន័យថាការប្រើប្រាស់ Resourceបានឬ មិនបានអាស្រ័យលើ Server ជាអ្នក
កំណត់ឲ្យ
-   គ្រប់សមាសធាតុរបស់ Network គេអាចជំនួស ឬ ដោះដូរបាន តាមតំរូវការកើតឡើង និងមាន CPU ធំធ្វើការបានលឿន
-      គេអាចបញ្ចូលបច្ចេកវិទ្យាថ្មី បានយ៉ាងងាយស្រួល
-      អាចគ្រប់គ្រង Server តាមលក្ខណះគ្រប់ Flat Forms
*  Flat Forms គឺជាទម្រង់ប្រព័ន្ធប្រតិបត្តិការណ៍ ដែលក្នុងនោះរួមមាន OS IOS Linux ជាដើម។
v  គុណវិបត្តិរបស់ Client Server Network
-      ចំណាយទុនច្រើនសម្រាប់ទិញម៉ាស៊ីន Server
- ត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថា Network មានប្រសិទ្ធភាពខ្ពស់
                                                -        បើម៉ាស៊ីន Server ខូច ឬ មិនដំណើរការ នោះប្រព័ន្ធ Network ទាំងមូលត្រូវបាន                            គាំង។

          Network Operation System វាមិនដូច Operation System ដូចជា DOS និង​Window ដែលត្រូវបានតំទ្បើងសំរាប់អ្នកប្រើប្រាស់តែម្នាក់គត់ ដើម្បីគ្រប់គ្រងកុំព្យូទ័រមួយ ឬ Network Operation System (NOS) ធ្វើសកម្មភាពជាមួយកុំព្យូទ័រជាច្រើនឆ្លងកាត់Network មួយ។ Network Operation System ដើរតួជាប្រធានដើម្បីដំណើរការ Network អោយបានស្រួល។

          ប្រភេទនៃNetwork Operation System

                Network Operation System ចែកចេញជា ២ ប្រភេទគឺៈ

  •   Peer to Peer Network
  • Server Base Network
          Peer to Peer Network គឺជាការតភ្ជាប់បណ្តាញរវាង Computer ពីរ ឬច្រើនដែលមានទំនាក់ទំនងគ្នា។ ហើយវាមានលក្ខណៈនិងសិទ្ឋស្មើគ្នា គឺ Computer មួយអាចផ្តល់ Resource និងទាញយក Resourceពីគេមកប្រើប្រាស់បាន។ ការប្រើប្រាស់របស់វាពុំសូវមានសុវត្ថិភាពប៉ុន្មាននោះទេ ប៉ុន្តែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រសិនបើ Network នោះមានម៉ាស៊ីនកុំព្យូទ័រតិចជាង១០គ្រឿង។


  •            គុណសម្បត្តិនៃ Peer to Peer Network:
   -   Peer-to-Peer Networking ងាយស្រួលដំឡើង និងងាយស្រួល Configure
-     ចំណាយថវិកាតិច ដោយការប្រើឧបករណ៍រួមគ្នាដូចជា: Printer...
-     ងាយស្រួលក្នុងការប្រើប្រាស់ Resource Share Files 
-     Administratorមានភាពងាយស្រួលព្រោះកុំព្យូទ័រនីមួយៗមានការបញ្ចូលកម្មវិធី (Setting up Program) ផ្ទុកទិន្នន័យ ឬធនធន (Resource) និងសុវត្ថិភាព (Security) រៀងៗខ្លួន ។

  •           គុណវិបត្តិនៃ Peer to Peer Network:
- Network Security មានតែចំពោះ Single Resource ប៉ុណ្ណោះ                                      
- User ត្រូវដាក់ Password ផ្ទាល់ខ្លួននៅពេលដែលមានការ Share Resources
- កុំព្យូទ័រនីមួយៗត្រូវតែ Backup រៀងៗខ្លួនដើម្បីការពារនូវរាល់ Share Data ទាំងអស់
- ការងារគ្មានការគ្រប់គ្រងជាលក្ខណៈរួមដើម្បីត្រួតពិនិត្យការ Access ទៅកាន់ Data
- Peer-to-Peer Networking ធ្វើការមិនប្រក្រតីជាមួយ Users ដែលមានចំនួនច្រើនជាង  ១០ គ្រឿង


Wednesday, July 1, 2015




    Cisco Network គឺជាការតភ្ជាប់នៃបណ្ដុំComputer ចាប់ពី ពីរគ្រឿងឡើងទៅ ក្នុងគោលបំណងដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការចែកចាយនូវ Resources (File, Video, Print, E-mail, Voice…) ឲ្យគ្នាទៅវិញទៅមក ពីComputerមួយ ទៅComputerមួយទៀត។ ម៉្យាងទៀតការតភ្ជាប់ Network នេះវាអាចធ្វើឱ្យមានភាពងាយស្រួលក្នុងការចែកចាយឧបករណ៍ Peripherals ដែលមានដូចជា៖ Printer, Scanner ជាដើម និងពីTerminal ទៅកាន់ Central Host
            ប្រព័ន្ធ Cisco ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ ១៩៨៤ ដោយលោក Leonard Bosack។ ដែលទទួលបន្ទុកនៃសកលវិទ្យាល័យ Stanford