Tuesday, July 7, 2015

          Server Base Network (Client Server Network) គឺជា Network មួយប្រភេទដែលរាល់បណ្ដាComputerទាំងអស់ ត្រូវបានតភ្ជាប់ដោយមាន Computerមួយដែលជាអ្នកធ្វើការ គ្រប់គ្រងហៅថា Server ហើយ Computerផ្សេងទៀតដែលភ្ជាប់មកកាន់ Server ហៅថាClient។ ការប្រើប្រាស់ប្រព័ន្ធ Computer Network ប្រភេទនេះគឺមានសុវត្ថិភាពខ្ពស់ (High Security) ទាំងការគ្រប់គ្រងឯកសារ និងការគ្រប់គ្រងលើ Users
§  Server គឺជាម៉ាស៊ីនមេ មួយដែលមានមុខងារទទួលរឺឆ្លើយតបតាមតំរូវការរបស់ Client នៅពេលមាន Request for Client
§ Client គឺជាកូនម៉ាស៊ីនដែលស្ថិតនៅក្រោមការគ្រប់គ្រង់របស់ Server ​​​​​វាអាចធ្វើការ Request Resource ផ្សេងៗទៅតាមតំរូវការនៃ Server

v  គុណសម្បតិ្តរបស់ Client Server Network
- គ្រប់ Resource និង Data Security ត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនServer។ មានន័យថាការប្រើប្រាស់ Resourceបានឬ មិនបានអាស្រ័យលើ Server ជាអ្នក
កំណត់ឲ្យ
-   គ្រប់សមាសធាតុរបស់ Network គេអាចជំនួស ឬ ដោះដូរបាន តាមតំរូវការកើតឡើង និងមាន CPU ធំធ្វើការបានលឿន
-      គេអាចបញ្ចូលបច្ចេកវិទ្យាថ្មី បានយ៉ាងងាយស្រួល
-      អាចគ្រប់គ្រង Server តាមលក្ខណះគ្រប់ Flat Forms
*  Flat Forms គឺជាទម្រង់ប្រព័ន្ធប្រតិបត្តិការណ៍ ដែលក្នុងនោះរួមមាន OS IOS Linux ជាដើម។
v  គុណវិបត្តិរបស់ Client Server Network
-      ចំណាយទុនច្រើនសម្រាប់ទិញម៉ាស៊ីន Server
- ត្រូវការបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថា Network មានប្រសិទ្ធភាពខ្ពស់
                                                -        បើម៉ាស៊ីន Server ខូច ឬ មិនដំណើរការ នោះប្រព័ន្ធ Network ទាំងមូលត្រូវបាន                            គាំង។

0 comments:

Post a Comment