Tuesday, July 7, 2015

          Peer to Peer Network គឺជាការតភ្ជាប់បណ្តាញរវាង Computer ពីរ ឬច្រើនដែលមានទំនាក់ទំនងគ្នា។ ហើយវាមានលក្ខណៈនិងសិទ្ឋស្មើគ្នា គឺ Computer មួយអាចផ្តល់ Resource និងទាញយក Resourceពីគេមកប្រើប្រាស់បាន។ ការប្រើប្រាស់របស់វាពុំសូវមានសុវត្ថិភាពប៉ុន្មាននោះទេ ប៉ុន្តែវាមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រសិនបើ Network នោះមានម៉ាស៊ីនកុំព្យូទ័រតិចជាង១០គ្រឿង។


  •            គុណសម្បត្តិនៃ Peer to Peer Network:
   -   Peer-to-Peer Networking ងាយស្រួលដំឡើង និងងាយស្រួល Configure
-     ចំណាយថវិកាតិច ដោយការប្រើឧបករណ៍រួមគ្នាដូចជា: Printer...
-     ងាយស្រួលក្នុងការប្រើប្រាស់ Resource Share Files 
-     Administratorមានភាពងាយស្រួលព្រោះកុំព្យូទ័រនីមួយៗមានការបញ្ចូលកម្មវិធី (Setting up Program) ផ្ទុកទិន្នន័យ ឬធនធន (Resource) និងសុវត្ថិភាព (Security) រៀងៗខ្លួន ។

  •           គុណវិបត្តិនៃ Peer to Peer Network:
- Network Security មានតែចំពោះ Single Resource ប៉ុណ្ណោះ                                      
- User ត្រូវដាក់ Password ផ្ទាល់ខ្លួននៅពេលដែលមានការ Share Resources
- កុំព្យូទ័រនីមួយៗត្រូវតែ Backup រៀងៗខ្លួនដើម្បីការពារនូវរាល់ Share Data ទាំងអស់
- ការងារគ្មានការគ្រប់គ្រងជាលក្ខណៈរួមដើម្បីត្រួតពិនិត្យការ Access ទៅកាន់ Data
- Peer-to-Peer Networking ធ្វើការមិនប្រក្រតីជាមួយ Users ដែលមានចំនួនច្រើនជាង  ១០ គ្រឿង


0 comments:

Post a Comment